របៀប​បិទ​ដំណើរការ Ad Tracking ក្នុង Safari លើ iOS 11

DIYKHMER

Ad Tracking សំដៅ​លើ​ការ​ទាញ​យក​ព័ត៌មាន​មួយ​ចំនួន​ពី​អ្នក​តាម​សកម្មភាព​ទូទៅ​លើ Browser តាមរយៈ​គេហទំព័រ​នីមួយៗ​ ក្នុង​ការ​បង្ហាញ​ផ្ទាំង​ពាណិជ្ជកម្ម​ដែល​ទាក់ទង​។ ជំនាន់​ចុងក្រោយ​នៃ Firefox របស់ Mozilla បាន​បិទ​ដំណើរការ Ads និង Trackers ជា Default។ បច្ចុប្បន្ន​អ្នក​ប្រើប្រាស់​លើ iOS 11 ក៏​អាច​បិទ​ដំណើរការ Ad tracking លើ​ទូរសព្ទ​បាន​ដែរ​ដោយអនុវត្តដូចខាងក្រោម៖

១. ចូល​ទៅ​កាន់​កម្មវិធី Settings > Safari

២. នៅ​ក្រោម Privacy and Security អ្នក​គួរ​ប្រាកដ​ថា​ជម្រើស​ត្រង់ Ask Websites Not to Track Me គឺ​បើក​ដំណើរការ​៕

@DIYKHMER

Comments