របៀបបិទដំណើរការ Ad Tracking ក្នុង Safari លើ iOS 11
DIYKHMER Ad Tracking សំដៅលើការទាញយកព័ត៌មានមួយចំនួនពីអ្នកតាមសកម្មភាពទូទៅលើ Browser តាមរយៈគេហទំព័រនីមួយៗ ក្នុងការបង្ហាញផ្ទាំងពាណិជ្ជកម្មដែលទាក់ទង។ ជំនាន់ចុងក្រោយនៃ Firefox របស់ Mozilla បានបិទដំណើរការ Ads និង Trackers ជា Default។ បច្ចុប្បន្នអ្នកប្រើប្រាស់លើ iOS 11 ក៏អាចបិទដំណើរការ Ad tracking លើទូរសព្ទបានដែរដោយអនុវត្តដូចខាងក្រោម៖ ១. ចូលទៅកាន់កម្មវិធី Settings > Safari ២. នៅក្រោម Privacy and Security អ្នកគួរប្រាកដថាជម្រើសត្រង់ Ask Websites Not to Track Me គឺបើកដំណើរការ៕ ផ្ដល់សិទ្ធិដោយ៖ SABAY NEWS @DIYKHMER